khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកឈូក នៅក្នុងសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកឈូក និង មន្ត្រី បុគ្គលិកសុខាភិបាលនៃស្រុកប្រតិបត្តិឈូក មន្ទីរពេទ្យបង្អែកចំនួន២កន្លែង មណ្ឌលសុខភាពទាំង១៣ និង ក្រុមប្រឹក្សាឃុំចំនួន១៥ឃុំ ដែលមានសមាសភាពចូលរួមចំនួន៣៥នាក់ នៅក្នុងសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត។ ក្នុងពិធីសំណេះសំណាល បន្ទាប់ពីលោក នាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកឈូក មានមតិស្វាគមន៍ និង រាយការណ៍អំពីវឌ្ឍនភាព សមិទ្ធិផលដែលស្រុក និង ឃុំសម្រេចបានរយៈពេលកន្លងមក ឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរអាជ្ញាធរស្រុក ឃុំ អង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលស្រុក យកចិត្តទុកដាក់លើកកម្ពស់ការទទួលខុសត្រូវដោះស្រាយតម្រូវការជាអាទិភាពចាំបាច់របស់ប្រជាជនលើ៣ចំណុចរួមមាន ៖ ទី១ តម្រូវការសន្តិភាព សន្តិសុខ សុវត្តិភាព ទី២ តម្រូវការផ្នែកជីវភាពឲ្យបានកាន់តែសមរម្យ និង ទី៣ តម្រូវការផ្នែកយុត្តិធ៌មសង្គម ។ ទន្ទឹមនោះសំណូមពរឲ្យមន្ត្រី បុគ្គលិក កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់លក្ខខណ្ឌបីយ៉ាងគឺ ៖ គុណភាព , សុវត្តិភាព និង និរន្តរភាព ។ កិច្ចការចំពោះមុខ សូមយកចិត្តទុកដាក់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ” ភូមិ ឃុំ មានសុវត្តិភាព , ការគ្រប់គ្រងប្រជាពលរដ្ឋ , ការអភិវឌ្ឍមូលដ្ឋាន , ការងាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និង ត្រូវបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ បន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ បំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ១៣៧ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន ៣ ៤២៥តេស្តជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកទាំងពីរកន្លែង និង មណ្ឌលសុខភាពទាំង១៣ ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់លោកមេឃុំទាំង១៥ឃុំ ផងដែរ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីសំណេះសំណាល អបអរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ